អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទង្វើលោក Brad Adam បំផ្លាញទៅដល់គោលការណ៍កីទ្បាពិភពលោក
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងចាត់ទុកនិងថ្កោលទោសយ៉ាងខ្លាំងចំពោះអាប្បកិរិយានូវទង្វើរបស់លោក ប្រែដ អាដាម (Brad Adam) ដែលតំាងខ្លួន ជាមេសិទ្ធិមនុស្សអន្ដរជាតិ យូមែន រ៉ែត៍ វ៉ច្ឆ (Human Rights Watch) ដោយបានវាយប្រហារក្នុងន័យប្រកាន់ពូជសាស៍ថា ចំពោះលោក ហុង ដា កេស៊ូកិ (Keisuke Honda) ដែលជាកីទ្បាបាល់ទាត់លំដាប់ពិភពលោក ជនជាតិជប៉ុន មកធ្វើជាគ្រូបង្ហាត់ឲ្យកីទ្បាបាល់ទាត់ជម្រើសជាតិកម្ពុជាថា ជារឿងមិនល្អធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសខ្លួន ឬកិត្ដិយសប្រទេសជប៉ុន ឬយ៉ាងណាយ៉ាងណីនោះ គឺជាការបំផ្លាញទៅដល់គោលការណ៍កីទ្បាពិភពលោក ពិសេសបង្ហាញពីចរឹកនូវការរើសអើងពូជសាសន៍។ ពីព្រោះបើតាមគោលការណ៍កីទ្បាពិភពលោក (FIFA) គឺគេបានកំណត់យ៉ាងច្បាស់ថា «កីទ្បាគឺជាកិច្ចសហប្រតិ្ដការមិត្ដភាព ភាពតរភាព ការទូត សុខភាពនិងសន្ដិភាព»។
បើហេតុនេះចំពោះទង្វើរបស់លោក ប្រែម អាដាម ដែលបានវាយប្រហារទៅលើលោក ហុងដា កេស៊ូកិ ដែលជាគ្រូបង្វិកកីទ្បាបាល់ទាត់ជម្រើសជាតិកម្ពុជាដោយស្ម័គ្រចិត្ដនេះ គឺពុំឈរលើស្មារតីគោលការណ៍កីទ្បាពិភពលោកនោះទេ។ មានន័យចំពោះទង្វើលោក ប្រែដ អាដាម គឺកំពុងប្រើប្រាស់តួនាទីអង្គការសិទ្ធិមនុស្សអន្ដរជាតិ ដោយយកវិស័យកីទ្បាមកធ្វើជាល្បែងលេងសើច ដើម្បីបំផ្លាញទៅដល់គោលការណ៍កីទ្បាពិភពលោកធ្វើឲ្យមានការរើសអើងប្រកាន់នូវពូជសាសន៍»។
ដោយស្ថិតក្នុងន័យនេះចំពោះទង្វើរបស់លោក ប្រែដ អាដាម ទំាងនេះត្រូវបានលោក រត្ន័ សណ្ដាប់ ចាត់ទុកនិងថ្កោលទោសថា «ជាមនុស្សដ៏គ្រោះថ្នាក់បំផុតចំពោះវិស័យកីទ្បាពិភពលោក និងជាមនុស្សកំពុងដុះពន្លកថ្មី នូវការរើសអើងប្រកាន់ពូជសាសន៍របស់ពិភពលោក ដែលជាគម្រូដ៏អាក្រក់បំផុតក្នុងសម័យទំនើប» យើងនេះ។
ជាក់ស្ដែងបើឈរលើស្មារតីគោលការណ៍កីទ្បាពិភពលោកនោះ យើងឃើញនូវភាពរីករាយនៅតាមបណ្ដាប្រទេសនីមួយៗគេតែងទិញកីទ្បាករល្អៗ ពីគ្នាទៅវិញទៅមក យ៉ាងបើកចំហ ឬផ្លាស់ប្ដូរកីទ្បាករពីគ្នាទៅវិញទៅមក ដោយពុំមានការមានការរើសអើងនយោបាយ ជាតិសាសន៍ ឬសាសនានោះទេ ពិសេសគេរៀបចំកីទ្បានៅតាមតំបន់ ទ្វីប ពិភពលោក ឬអូទ្បំាពិកជាដើម។
បើដូច្នេះចំពោះទង្វើរបស់លោក ប្រែដ អាដាម ដែលបានវាយប្រហារទៅលើលោក ហុងដា កេស៊ូកិ ដែលជាគ្រូបង្វិកកីទ្បាបាល់ទាត់ជម្រើសជាតិកម្ពុជានេះ គឺស្មើនឹងការប្រមាថមកលើប្រជាជនកម្ពុជា ក៏ដូចជាការបំផ្លាញទៅដល់គោលការណ៍កីទ្បាពិភពលោកយ៉ាងដូច្នោះដែរ៕