ខ្មែរប៉ុស្ដិ៍ Close

វីដេអូ៖ ហេតុអ្វីបានជាយើងចាំបាច់ត្រូវពាក់ម៉ាស់?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 48
វីដេអូ៖ ហេតុអ្វីបានជាយើងចាំបាច់ត្រូវពាក់ម៉ាស់? វីដេអូ៖ ហេតុអ្វីបានជាយើងចាំបាច់ត្រូវពាក់ម៉ាស់?

ការពាក់ម៉ាស់អាចទប់ស្កាត់តំណក់ទឹកតូចៗកុំអោយខ្ទាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅពេលនិយាយ ពេលក្អក ឬកណ្ដាស់ ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ និងជំងឺឆ្លងតាមផ្លូវដង្ហើមនានា។ ត្រូវពាក់ម៉ាស់នៅពេលទៅទីសាធារណៈដែលមានមនុស្សច្រើន នៅពេលថែទាំអ្នកជម្ងឺ និងពេលដែលចាំបាច់។ តើត្រូវពាក់ម៉ាស់របៀបណា?

១. មុនពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត

២. យកម៉ាស់មកពាក់ត្រូវដាក់ទ្រនុងដែកនៅលើខ្ទង់ច្រមុះ ស្រកានាគបែចុះក្រោម ពាក់ខ្សែម៉ាស់នៅលើត្រចៀកអោយជាប់ រួចច្របាច់ទ្រនុងដែកខាងលើរបស់ម៉ាស់ អោយស្របទៅនឹងក្ដោងច្រមុះ ទាញផ្នែកខាងក្រោមអោយជិតក្រោមចង្ការ ដោយធានាថាម៉ាស់គ្របជិតមាត់និងច្រមុះ។ នៅពេលកំពុងពាក់ ហាមយកដៃមកប៉ះពាល់ម៉ាស់

៣. ពេលដោះម៉ាស់ចេញ ហាមប៉ះពាល់ផ្ទៃខាងមុខនៃម៉ាស់ ដោយកាន់ខ្សែពីខាងក្រោយ រួចបោះចោលក្នុងធុងសម្រាមអោយបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូនិងទឹកស្អាតភ្លាមក្រោយពេលដោះម៉ាស់ចេញ

៤. ម៉ាស់ប្រើបានតែមួយដងគត់ មិនត្រូវប្រើឡើងវិញទេ

៥. ត្រូវដូរម៉ាស់ថ្មី ប្រសិនក្នុងអំឡុងពាក់ម៉ាស់មានសើមឬខូច។ ការពាក់ម៉ាស់តែឯងមិនគ្រប់គ្រាន់ក្នុងការបង្កាការចម្លងមេរោគទេ ត្រូវតែរួមផ្សំជាមួយនឹងការរក្សាអនាម័យដៃ និងវិធានការបង្កាការចម្លងដទៃទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅទូរសព្ទបន្ទាន់លេខ 115 របស់ក្រសួងសុខាភិបាលដោយឥតគិតថ្លៃ។

សូមទស្សនាវីដេអូទាំងស្រុងពីរបៀបពាក់ម៉ាស់ដែលត្រឹមត្រូវដូចខាងក្រោម៖

 

អត្ថបទទាក់ទង