ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេករបស់លោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេករបស់លោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេករបស់លោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណលោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃសហព័ន្ធស្វីសប្រចាំកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅក្នុងសារលិខិតរំលែកទុក្ខរបស់លោកស្រីឯកអគ្គរដ្ឋទូតនៃសហព័ន្ធស្វីសប្រចាំកម្ពុជា មានខ្លឹមសារថា «សម្តេចតេជោនាយករដ្ឋមន្រ្តី នេះជាការសោកសៅ ដែលខ្ញុំបានទទួលដំណឹង ពីមរណភាពរបស់មាតាក្មេករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួល មរណភាពក្នុងជន្មាយុ៩៦ឆ្នាំ។ ក្នុងនាមរដ្ឋាភិបាលស្វីស ខ្ញុំសូមចូលរួមរំលែកទុក្ខ សម្ដេច និងក្រុមគ្រួសារ ដោយស្មោះស្ម័គ្របំផុត។

សូមសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ហើយខ្ញុំសង្ឃឹមថា នឹងអាចជួបសម្តេចនៅក្នុងពេលដែលកាលៈទេសៈអនុញ្ញាត»។

នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងអំណរគុណលោកស្រីឯកអគ្គរដ្ឋទូតនៃសហព័ន្ធស្វីសប្រចាំកម្ពុជា មានខ្លឹមសារថា «ខ្ញុំបានទទួលរួចហើយនូវលិខិតរំលែកទុក្ខរបស់លោកជំទាវមកដល់ខ្ញុំ និងក្រុមគ្រួសារចំពោះអនិច្ចកម្មរបស់ម្ដាយក្មេកខ្ញុំ នាពេលថ្មីៗនេះ។ ខ្ញុំសូមអរគុណជាអនេក ចំពោះទឹកចិត្តអាណិតអាសូរ និងការរំលែកទុក្ខរបស់លោកជំទាវផ្ទាល់ និងរដ្ឋាភិបាលស្វីសចំពោះរូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក្នុងពេលវេលាដ៏លំបាកនេះ។ សូមលោកជំទាវទទួលនូវអំណរគុណដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរលោកជំទាវ មានសុខភាពល្អនិងជោគជ័យក្នុងការបំពេញការងារដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ»៕