ខ្មែរប៉ុស្ដិ៍ Close

សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ អំឡុងពេលកូវីដ-១៩ ឲ្យចប់នៅដំណាច់ខែឧសភា និងខែមិថុនា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 5
សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ អំឡុងពេលកូវីដ-១៩ ឲ្យចប់នៅដំណាច់ខែឧសភា និងខែមិថុនា សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ អំឡុងពេលកូវីដ-១៩ ឲ្យចប់នៅដំណាច់ខែឧសភា និងខែមិថុនា

​(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តី​ជូនដំណឹង ណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចាត់​តាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ។

តាមលិខិត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការកំណត់​អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ត្រូវធ្វើឱ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី និងសម្រេចឱ្យបានចប់សព្វគ្រប់ នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។

អត្ថបទទាក់ទង