ប្រេស៊ីលរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១៥.៨១៣ ករណី និងស្លាប់ចំនួន ៦៥៣ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
បើតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលអោយដឹងនៅព្រលឹមថ្ងៃចន្ទទី ២៥ ខែឧសភា ឆ្នាំ២០២០នេះថា ប្រេស៊ីលរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១៥.៨១៣ ករណី និងស្លាប់ចំនួន ៦៥៣ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
បើតាមទិន្នន័យរបស់សាកលវិទ្យាល័យ John Hopkins រហូតមកទល់ពេលនេះ ប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ៣៦៥.២១៣ ករណី និងស្លាប់កើនដល់ ២២.៧៤៦ករណី ។
គួរបញ្ជាក់ថា ប្រេស៊ីលជាប្រទេសទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក ហើយប្រទេសនេះទើបនឹងត្រូវបានរឹតបន្តឹងការចូលមកប្រទេសអាមេរិកដោយរដ្ឋាភិបាលរបស់លោកត្រាំកាលពីម្សិលមិញផងដែរ ៕