បាតុកម្មបណ្ដេញនាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីនៅអេស្ប៉ាញចាប់កក្រើកឡើងនៅថ្ងៃនេះ
រថយន្តនិងម៉ូតូរាប់ពាន់ប្រដាប់ដោយទង់ជាតិអេស្ប៉ាញ បានចុះក្បួនធ្វើបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅថ្ងៃនេះ ដោយចុចស៊ីផ្លេផង ត្រូវបានគេដឹងថាជាផ្នែកមួយនៃការតវ៉ាប្រឆាំងនឹងការបិទខ្ទប់ប្រទេសដែលបំបះបំបោរដោយគណបក្សស្ដាំនិយម Vox ។
ក្រុមអ្នកធ្វើបាតុកម្មទាំងនេះបានស្រែកទាមទាអោយលោកនាយករដ្ឋមន្ត្រី Pedro Sanchez និងលោកឧបនាយករដ្ឋមន្ត្រី ablo Iglesias ចុះចេញពីតំណែងពីការដែលពួកគេគ្រប់គ្រងស្ថានភាពជម្ងឺកូវីដ-១៩ពុំបានល្អ។
មេដឹកនាំគណបក្ស Vox ឈ្មោះលោក Santiago Abascal បានថ្លែងទៅកាន់ក្រុមបាតុករតាមវិទ្យុដែលអាចអោយពួកគេអាចស្ដាប់នៅតាមឡានបាន បាននិយាយថា «រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩ដ៏អន់បំផុតនៅលើភពផែនដីនេះ»៕