ខ្មែរប៉ុស្ដិ៍ Close

    ក្របខណ្ឌកំពូលនៃបាល់ទាត់អេស្ប៉ាញ La Liga នឹងត្រឡប់មកវិញនៅថ្ងៃទី ៨ ខែមិថុនា ខាងមុខ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 1346
    ក្របខណ្ឌកំពូលនៃបាល់ទាត់អេស្ប៉ាញ La Liga នឹងត្រឡប់មកវិញនៅថ្ងៃទី ៨ ខែមិថុនា ខាងមុខក្របខណ្ឌកំពូលនៃបាល់ទាត់អេស្ប៉ាញ La Liga នឹងត្រឡប់មកវិញនៅថ្ងៃទី ៨ ខែមិថុនា ខាងមុខ

    នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez បានផ្ដល់ភ្លើងខៀវអោយការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga ត្រឡប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយ ការជូនដំណឹងផ្លូវការនឹងចេញដោយប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Javier Tebas នៅប៉ុន្មានថ្ងៃខាងមុខនេះ។

    លោក Pedro Sánchez បានថ្លែងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃសៅរ៍នេះ ដោយបានគូសបញ្ជាក់ថា «ពេលវេលាដ៏អាក្រក់បំផុតបានកន្លងផុតទៅហើយ ហើយអេស្ប៉ាញពេលនេះកំពុងតែស្ថិតនៅចុងបំផុតនៃច្រកដ៏គ្រោះថ្នាក់មួយនេះ»៕