ខ្មែរប៉ុស្ដិ៍ Close

ស្ថានភាពកូវីដ-១៩នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នាល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 5
ស្ថានភាពកូវីដ-១៩នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នាល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ ស្ថានភាពកូវីដ-១៩នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នាល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ
  1. បើតាមក្រសួងសុខាភិបាល កម្ពុជារកឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី ចំនួន ១នាក់ទៀត ដែលជាបុរសជនជាតិខ្មែរធ្វើដំណើរត្រឡប់ពីប្រទេសហ្វ៊ីលីពីនវិញ ឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង។ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់ ១២៣នាក់ ខណៈពេលដែលអ្នកជាសះស្បើយមាន ១២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១នាក់។
  2. ប្រទេសសឹង្ហបុរីរកឃើញករណីឆ្លងថ្មីចំនួន 448 ករណី ធ្វើអោយចំនួនឆ្លងសរុបកើនដល់ 29,812 ករណី។
  3. ប្រទេសហ្វ៊ីលីពីនមានអ្នកស្លាប់ថ្មីចំនួន 4 នាក់ និងឆ្លងថ្មីចំនួន 213 នាក់ ធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ 13,434 ករណី ជាសះស្បើយចំនួន 3,000 ករណី និងស្លាប់ចំនួន 846 ។
  4. ប្រទេសឥណ្ឌូណេស៊ីមានអ្នកឆ្លងថ្មីចំនួន 973 ករណី និងស្លាប់ថ្មីចំនួន 36 នាក់ ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនដល់ 20,162 ករណី និងស្លាប់ចំនួន 1,278 ករណី នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៃប្រទេសនេះ ។

អត្ថបទទាក់ទង