ខ្មែរប៉ុស្ដិ៍ Close

សេចក្តីណែនាំស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការនិងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
សេចក្តីណែនាំស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការនិងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ សេចក្តីណែនាំស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការនិងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺកូវីដ-១៩ ឆ្លងតាមការប៉ះពាល់តំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមនុស្សម្នាក់ ទៅប៉ះមនុស្សម្នាក់ទៀតនៅពេលបុគ្គលដែលមានផ្ទុកវីរុសកូវីដ-១៩ និយាយសើច ច្រៀង ក្អក ឬកណ្តាស់ជាដើម។ តំណក់ទឹកតូចៗនោះ អាចខ្វាតបានប្រហែលជាមួយម៉ែត្រកន្លះហើយអា ចចូលទៅក្នុងមាត់ ភ្នែក និងច្រមុះបុគ្គល ដែលនៅជិតអ្នកមានវីរុសកូវីដ-១៩ តិចជាងមួយម៉ែត្រកន្លះម៉ែត្រ។ តំណក់ទឹកតូចៗនេះ ក៏អាចធ្លាក់ទៅលើផ្ទៃនៃវត្ថុនានា ហើយឆ្លងមកមនុស្សដោយបុគ្គលយកដៃទៅប៉ះផ្ទៃនៃវត្ថុទាំងនោះហើយមកប៉ះពាល់ជាមួយមាត់ ភ្នែក ច្រមុះ ដោ យមិនបានលាងសម្អាតដៃឱ្យបានត្រឹមត្រូវ។

សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង