ខ្មែរប៉ុស្ដិ៍ Close

ដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
ដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ក្នុងកម្មវិធីដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ក្នុងខេត្តព្រះ សីហនុ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ក្នុងខេត្តព្រះ សីហនុ ដែលមានប្រវែងផ្លូវ សរុប ៨២,១៤៥ គីឡូ ម៉ែត្រ ដែលបានចាប់ផ្តើមបើកការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយមកដល់ត្រឹម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ជាមានរយៈពេល ៦ ខែគត់ និងមានចំនួន១៨៣ ថ្ងៃ ដោយសម្រេចបានលទ្ធផលច្រើនដូចជា ការអនុវត្តការងារដាក់លូបានចាប់ផ្តើមនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ គិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មានរយៈពេល ១៣៤ ថ្ងៃ និងសម្រេចបានចំនួន ៩១.៥៦% នៃការងារជាក់ស្តែងលឿនជាង ផែនការចំនួន ០.៥៤ % និងអាចបញ្ចប់ក្នុងរយៈ ពេល ១១ ថ្ងៃខាងមុខ គឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ចំណែកការងារចាក់បេតុង ដែលបានចាប់ផ្តើមនៅថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២០ គិតមកដល់ថ្ងៃ ទី១៦ ខែ ឧសភា ឆ្នាំ២០២០ មានរយៈពេល ១១៦ថ្ងៃ សម្រេចបានចំនួន ៨៦.៤៤% នៃការងារជាក់ស្តែង លឿនជាងផែនការចំនួន ៨.១៣% និងអាចបញ្ចប់ក្នុងរយៈពេល ១៥ ថ្ងៃ ខាងមុខ គឺថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០។

ជាលទ្ធផលសរុបការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងខេត្តព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវសម្រេចបាន ប្រមាណ៩០. ៦០% លឿនជាងផែនការប្រមាណ ៤.៥% ដោយមិនគិតបញ្ចូលការងារអ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ការដាំដើមឈើ បង្គោលភ្លើងបំភ្លឺសាធារណៈ និងការរៀបកម្រាលថ្មក្រានីតឡើយ៕

អត្ថបទទាក់ទង