ខ្មែរប៉ុស្ដិ៍ Close

    ព្រឹទ្ធសភាចេញសេចក្តីប្រកាសផ្លូវការពាក់ព័ន្ធនឹងការស្នើវិសោធនកម្មច្បាប់ដើម្បីបែងចែកអសនៈពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1683

    សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ពាក់ព័ន្ធនឹងការបែងចែកអាសនៈ ពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភាត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុងហើយ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ។ សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងមានគោលបំណងធ្វើឱ្យស្របតាមបរិបទជាក់ស្តែងនៃការវិវត្តរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឱ្យដើរទន្ទឹមជាមួយនឹងការពង្រឹងនីតិរដ្ឋឱ្យកាន់តែរឹងមាំធានាស្ថេរភាពនយោបាយឱ្យនៅស្ថិតស្ថេរយូរអង្វែងនៅព្រះរាជាណាចក្រកម្ពុជា។

    សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ក៏បានបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តធ្វើឡើងគឺដើម្បីធានាដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តប្រព្រឹត្តទៅបានល្អ និងម៉្យាងទៀតគឺដើម្បីឱ្យដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យបានដើរទន្ទឹមគ្នានឹងការពង្រឹងនីតិរដ្ឋកាន់តែមាននិរន្តរភាព និងមិនមានផលប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ។

    សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន០៤ពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ រួមមាន៖
    ១- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
    ២- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
    ៣- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
    ៤- វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

     

     

    អត្ថបទទាក់ទង