ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយមីង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 83

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយ​មីងជី​ដូន​មួយ។

លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ។ សពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធី​បុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។

ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខ​យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ម្តាយជាទីគោរពស្រឡាញ់។

ក្នុងសារចូលរួមរំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពលោកស្រី ឈឹម ប៉ែននីឡា គឺជាការបាត់បង់ភរិយា មាតា ក្មេក យាយ និងយាយទួត​ដែលប្រកបដោយ​ព្រហ្មវិហារ​ធម៌ សង្គហធម៌គំរូមួយរូប ដែលក្នុងឆាកជីវិតរបស់លោកស្រី បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីរួមចំណែកគាំពារ និងជ្រោមជ្រែងស្វាមី ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងខិតខំចិញ្ចឹមបីបាច់ ថែរក្សាអប់រំទូន្មានបុត្រធីតា ចៅ និងចៅទួត រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ៕

អត្ថបទទាក់ទង