ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ដឹកនាំក្រុមការងាររៀបចំបុកបង្គោលចងទុយោទឹក ដើម្បីការពារជំនន់ទឹកភ្លៀងនារដូវវស្សា
ស្វាយរៀង៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បានដឹកនាំក្រុមការងារផ្នែកបណ្តាញ រៀបចំបុកបង្គោលចងទុយោទឹក ចែកចាយទឹកឆៅ នៅចំណុចស្ពានពោធិតាហោ ស្ថិតក្នុងសង្កាត់ពោធិ៍ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីការពារជំនន់ទឹកភ្លៀង នារដូវវស្សានេះ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហែម ពិសិដ្ឋ អភិបាលរង នៃគណអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពី លោកឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងអង្គភាពពាក់ព័ន្ធ ព្រមទាំងលោក ចាន់ វណ្ណសុខា ប្រធានអង្គភាពរដ្ឋាករទឹក ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ ធ្វើការតភ្ជាប់ទុយោទឹកស្អាត (PE-225mm X2) ដើម្បីបន្តនិរន្តរភាពចែកចាយទឹកស្អាត ក្នុងក្រុងស្វាយរៀង និងដើម្បីបញ្ចៀសការរាំងស្ទះដល់ការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង ក៏ដូចជាការសាងសង់ស្ពានបេតុងថ្មីនៅពេលនេះផងដែរ៕