ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅថ្ងៃទី១៨ ខែឧសភានេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
ក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅថ្ងៃទី១៨ ខែឧសភានេះ ក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅថ្ងៃទី១៨ ខែឧសភានេះ

ក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទីព្រឹក នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

តាមរយៈសេចក្តីជូនដំណឹង ក្រសួងបានបញ្ជាក់ថា ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសិទសារព័ត៌មាន នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួននៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។

លើសពីនេះ ក្រសួងយុត្តិធម៌ នឹងបើកឲ្យបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមដើម្បីយកព័ត៌មានខាងលើនេះផងដែរ។

គួរជម្រាបថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ​ ក្រសួងយុត្តិធម៌  ក៏បានស្នើសុំកិច្ចពិភាក្សា និងកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នេះផងដែរ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ខាងក្រោម៖

អត្ថបទទាក់ទង