ខ្មែរប៉ុស្ដិ៍ Close

រយៈពេល ១០ថ្ងៃ​នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស មានយានយន្ត​ចំនួន​ ១៨,៤៥០​គ្រឿង​​ល្មើសច្បាប់​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 28
រយៈពេល ១០ថ្ងៃ​នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស មានយានយន្ត​ចំនួន​ ១៨,៤៥០​គ្រឿង​​ល្មើសច្បាប់​ រយៈពេល ១០ថ្ងៃ​នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស មានយានយន្ត​ចំនួន​ ១៨,៤៥០​គ្រឿង​​ល្មើសច្បាប់​

ត្រឹម​រយៈពេល​ ១០​ថ្ងៃនៃការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០​ ​មាន​យានយន្ត​ ចំនួន​១៨,៤៥០​គ្រឿង​ ល្មើសច្បាប់​ ដែលស្មើនឹង ​១៩,១៦០​ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។​

តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​ចំណោម​យានយន្ដ​ទាំង​ ១៨,៤៦០​គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន​ ១៤,៦០៣​គ្រឿង​ ល្មើសច្បាប់ ដែល​ស្មើនឹង​ ១៤,៣៤០ករណី​ និង​រថយន្ដ​ចំនួន​ ៤៨,៤៧​គ្រឿង​ ល្មើសច្បាប់​ ដែលស្មើនឹង ​៤,៨២០​ករណី​។​

​ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើនគឺ​ អត់​មួក​សុវត្ថិភាព​​ អត់​កញ្ចក់​ និង​ជិះ​ប​ញ្ជ្រា​ស​។​ ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ ល្មើស​ល្បឿន​ ​បណ្ណ​បើកបរ​ ដឹក​លើស​ចំណុះ​​ និង​ផ្ទុកទំនិញ​លើស​ ផ្លា​ក​លេខ​ បញ្ហាភ្លើង​​៕