ខ្មែរប៉ុស្ដិ៍ Close

GMAC ​អំពាវនាវដល់ម្ចាស់អាគារជួលទាំងអស់ ចុះថ្លៃឈ្នួល ​30% ​ដើម្បីជួយសម្រួលបន្ទុករោងចក្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
GMAC ​អំពាវនាវដល់ម្ចាស់អាគារជួលទាំងអស់ ចុះថ្លៃឈ្នួល ​30% ​ដើម្បីជួយសម្រួលបន្ទុករោងចក្រ GMAC ​អំពាវនាវដល់ម្ចាស់អាគារជួលទាំងអស់ ចុះថ្លៃឈ្នួល ​30% ​ដើម្បីជួយសម្រួលបន្ទុករោងចក្រ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC នៅថ្ងៃទី៨ ខែឧសភានេះ បានចេញលិខិតអំពាវនាវដល់ម្ចាស់អាគារទាំងអស់ ដែលជួល​ឱ្យរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។

ក្នុងលិខិត GMAC បានអំពាវនាវដល់ម្ចាស់អាគារនានាដែលកំពុងជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០ភាគរយ សម្រាប់រយៈពេល ៣ ទៅ ៦ខែ។

GMAC បានលើកឡើងថា ការចុះថ្លៃឈ្នូលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្នុងវិស័យនេះ ខណៈដែល មាន​រោង​ក​ច្រ​១៨០ហើយ បាន​ព្យួរផលិតកម្មរបស់ខ្លួន និង​៦០​បន្ថែមទៀត នឹង​ឈានទៅរក​ការព្យួរនាពេលខាងមុខ។

សូមអានលិខិត​អំពាវនាវរបស់ GMAC ខាងក្រោម៖