វិបត្តិសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបបានបង្កផលប៉ះពាល់ដល់អ្នកនាំចេញនៅតំបន់អាស៊ីអាគ្នេយ៍
ការនាំចេញរបស់តំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ផ្តើមទទួលរងការវាយប្រហារពីសំណាក់បញ្ហាប្រឈមសេដ្ឋកិច្ចដែលតំបន់អឺរ៉ុបកំពុងតែប្រឈមមុខ ដែលជាហេតុធ្វើឱ្យគេកាន់តែព្រួយបារម្ភថា វិបត្តិសេដ្ឋកិច្ចនៅបស្ចិមប្រទេសក៏នឹងអាចបង្កផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ការកើនឡើងនៃអត្រាអតិផរណានិងតម្លៃថាមពល ក៏ដូចជាផលប៉ះពាល់សេដ្ឋកិច្ចផ្សេងទៀតដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន អាចនឹងធ្វើឱ្យសេដ្ឋកិច្ចតំបន់អឺរ៉ុបជួបប្រទះនឹងបញ្ហានៅក្នុងរយៈពេល ១២ ខែខាងមុខនេះ ខណៈអ្នកប្រើប្រាស់កំពុងតែកាត់បន្ថយការចំណាយ។ គេរំពឹងថា