ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះខួប២១ឆ្នាំដែលកម្ពុជាក្លាយជាសមាជិកអាស៊ាន, សូមទស្សនាវីដេអូឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅចូលរួមពិធីប្រកាសចូលជាសមាជិកអាស៊ាន (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ឯកសារ 6
ថ្ងៃនេះខួប២១ឆ្នាំដែលកម្ពុជាក្លាយជាសមាជិកអាស៊ាន, សូមទស្សនាវីដេអូឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅចូលរួមពិធីប្រកាសចូលជាសមាជិកអាស៊ាន (Video inside) ថ្ងៃនេះខួប២១ឆ្នាំដែលកម្ពុជាក្លាយជាសមាជិកអាស៊ាន, សូមទស្សនាវីដេអូឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅចូលរួមពិធីប្រកាសចូលជាសមាជិកអាស៊ាន (Video inside)

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះមានរយៈពេល ២១ឆ្នាំហើយ ដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។ ការដែលកម្ពុជា បានក្លាយទៅជាសមាជិកអាស៊ាន គឺជាជោគជ័យការទូតមួយរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមានឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលកាលនោះជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជាសេនាធិការដ៏ឆ្នើមមួយរូប។

ការទទួលស្គាល់កម្ពុជាជាសមាជិកអាស៊ានទី១០ ត្រូវបានធ្វើឡើងនៅពេលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ លោក ហោ ណាំហុង ជាអ្នកដែលបានដឹកនាំ គណៈប្រតិភូទៅបំពេញនីតិវិធីនានា ដើម្បីបានក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងរំលឹកថា ទម្រាំកម្ពុជាបានក្លាយជាសមាជិកអាស៊ាននេះ គឺកម្ពុជាបានប្រឹងប្រែងធ្វើការជាច្រើន ដើម្បីបំពេញនូវតម្រូវការរបស់អាស៊ាន។ ជាពិសេសបានធ្វើចលនាការទូតជាច្រើន ដើម្បីសុំឲ្យប្រទេសសមាជិកអាស៊ានគាំទ្របេក្ខភាពរបស់កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងរំលឹកពីអារម្មណ៍រំភើបរីករាយ និងប្រកបដោយកិត្តិយសជាខ្លាំង ដែលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសតំណាងកម្ពុជាទៅបង្ហាញខ្លួន និងបំពេញនីតិវិធីបានក្លាយជាសមាជិកអាស៊ាន។ ឧបនាយករដ្ឋមន្ត្រី ដែលត្រូវបានគេចាត់ទុកជា អ្នកការទូតដ៏ប៉ិនប្រសប់រូបនេះ បានរំលឹកទៀតថា រូបលោកពិតជារំភើបខ្លាំងនៅពេលដែលទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហូតយ៉ាងសន្សឹមៗឡើងស្មើជាមួយទង់ជាតិ របស់បណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត។

ខាងក្រោមគឺជាវីដេអូឯកសាផលិតដោយទូរទស្សន៍ជាតិកម្ពុជា ក្នុងពេលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញទៅប្រទេសវៀតណាម ដើម្បីដាក់កម្ពុជាជាសមាជិកអាស៊ានកាលពី២១ឆ្នាំមុន៕

ប្រភព ៖ Fresh News