ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៤ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៤ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហ្លួងប្រាបាង្គ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខាងក្រោម៖