ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់រមនីយដ្ឋាន «អូររំចេក» នៅស្រុកបន្ទាយស្រី

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 168

អូររំចេកជាអូរមួយដែលហូរក្នុងរយៈចំងាយប្រហែល១២គីឡូម៉ែត ដោយហូរពីប្រភពដេីមទំនប់ទឹកជប់ស្រះដូនរីក ឆ្លងកាត់ភូមិស្រះខ្វាវ ឃុំត្បែង និងភូមិរវាងតាទំ ឃុំរំចេក ហូរធ្លាក់ទៅបឹងតានាវ ភ្នំបូក ដោយផ្សារភ្ជាប់ ឃុំ៣បន្ថែមទៀតនៅក្នុងស្រុកបន្ទាយស្រី គឺឃុំរំចេក ឃុំរុនតាឯក និងឃុំព្រះដាក់ ។

អូរនេះជាប្រភពត្រីឆ្លងកាត់ និងអំណោយផលសម្រាប់វិស័យកសិកម្ម និងទេសចរណ៍ផងដែឬ ។ កាលពីសម័យដេីម អូរនេះជាផ្លូវទឹកមួយសម្រាប់ដឹកជញ្ជូនផលានុផល ជាពិសេសកាលពីសម័យអង្គរ អូរនេះជាផ្លូវទឹក ដឹកជញ្ជូនថ្មធំៗ ដើម្បីមកធ្វើប្រសាទអង្គរវត្ត និងប្រាសាទនានាក្នុងតំបន់អង្គរផងដែរ ។ នេះបើយោងតាមចាស់បុរាណតំណរតៗគ្នាមក ៕