ខ្មែរប៉ុស្ដិ៍ Close

ជិតដឹងការពិតហើយ…! ក្រុមជួយសង្គ្រោះ បានប្រទះឃើញមួកក្រហមមួយ ដែលជាសញ្ញានាំឱ្យរកឃើញជនរងគ្រោះទាំង១៣នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 63
ជិតដឹងការពិតហើយ…! ក្រុមជួយសង្គ្រោះ បានប្រទះឃើញមួកក្រហមមួយ ដែលជាសញ្ញានាំឱ្យរកឃើញជនរងគ្រោះទាំង១៣នាក់ ជិតដឹងការពិតហើយ…! ក្រុមជួយសង្គ្រោះ បានប្រទះឃើញមួកក្រហមមួយ ដែលជាសញ្ញានាំឱ្យរកឃើញជនរងគ្រោះទាំង១៣នាក់

បាំងកក៖ ក្រោយការរុករកអស់រយៈពេល២ថ្ងៃ មកដល់វេលាម៉ោង៥ និង១៥នាទីល្ងាចនេះ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានរកឃើញភស្តុតាងមួយដែលបញ្ជាក់ពីការបាត់ខ្លួនរបស់ជនរងគ្រោះទាំង១៣នាក់ ហើយតាមរយៈភស្តុតាងមួយនេះ អាចជួយអោយក្រុមអ្នកស្រាវជ្រាវរកឃើញជនរគ្រោះបាន ខណៈទឹកក្នុងល្អាងភ្នំកំពុងគម្រាមកំហែងដល់កម្លាំងសមត្ថកិច្ច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ thairath.co.th នៅមុននេះបន្តិច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីជាន់ខ្ពស់មួយរូប លោក អនុពង្ស ផាវចិន្តា (Anupong Paochinda) បានធ្វើការសេចក្ដីរាយការណ៍ថា ការសន្និដ្ឋានដំបូងរបស់កងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះគឺ ការបាត់ខ្លួនរបស់កុមារជាកីឡាករទាំង១២នាក់ ជាមួយគ្រូបង្វិកបាល់ទាត់របស់ពួកគេម្នាក់នោះគឺផ្ដើមចេញពីឆ្នេរ ប៉ាតាយ៉ា នៅខាងស្ដាំនៃចំណុចប្រសព្វរូងភ្នំ ដែលហូរចេញទៅតាមខ្សែទឹក។ នៅពេលដែលក្រុមជួយសង្គ្រោះបានរកវត្ថុតាងមួយនេះរួច ក្រុមបុគ្គលិកជួយសង្គ្រោះនៃអង្គការសប្បុរសធម៌ «សារ៉ាត់ថានី» បានយកមកធ្វើការសាកសួរទៅលើក្រុមគ្រួសារជនរងគ្រោះ ហើយទទួលបានការអះអាងថា នេះពិតជារបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា «ជាតាថិន» គឺជាក្រុមសមាជិករបស់ក្រុមបាល់ទាត់ «Wild Boars» ដែលមានអាយុទើបតែ ១៣ឆ្នាំ។

ចំណែកកាសែត បាំងកក ប៉ុស្តិ៍ (Bangkok Post) បានអោយដឹងស្រដៀងគ្នាដែរថា ក្នុងប្រតិបត្តិការណ៍រុករកនេះ ក្រុមជួយសង្គ្រោះបានជួបឧសគ្គជាច្រើន នៅក្នុងបេសកម្មរបស់ខ្លួន ដោយក្នុងនោះមានបញ្ហាទៅលើទឹក ដែលកំពុងតែបុកកំហុកខ្លាំង នៅក្នុងល្អាងទា្វទាំង៤ នាំអោយមានការពិបាកខ្លាំង ហើយក្នុងខណៈដែលមានឧសគ្គនោះ ក្រុមជួយសង្គ្រោះបានផ្អាកដំណើរការរុករកប្រហែលមួយម៉ោង ទើបបន្តដំណើរការរុករកទៀត។

ពេលនេះលោក ណាត់ទីសាក់ ប៊ុនម៉ានុន (Nuttisak Boonmanont) អ្នកដឹកនាំក្រុមជួយសង្រ្គោះសប្បុរសធម៌សារ៉ាត់ថានី បាននិងកំពុងបញ្ជាអោយក្រុមជួយសង្គ្រោះរបស់លោក បើកយន្តហោះរុករក (Drone) ឆ្វែលតំបន់ដែលបានប្រទះឃើញភស្តុតាងខាងលើ និងធ្វើការត្រួតពិនិត្យអោយបានច្បាស់ទៅលើស្លាកស្នាម និងភស្តុតាងផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការណ៍ រុករកនូវការបាត់ខ្លួនដ៏អាទថ៍កំបាំងនេះ បានប្រើប្រាស់កម្លាំងជួយសង្គ្រោះរបស់រាជរដ្ឋាភិបាលអស ១៣២នាក់ និងមានការជួយចូលរួមពីក្រុមមនុស្សធម៌ ដែលមកពីអាមេរិក ចំនួន៣០នាក់ មន្ត្រីមកពីអង់គ្លេសចំនួន២៧នាក់។ មនុស្សដែលបានបាត់ខ្លួននេះគឺជាក្រុមបាល់ទាត់ដែលមានឈ្មោះថា «Wild Boars» ឫ «ជ្រួកព្រៃ» ដែលមានអាយុចាប់ពី១១ ដល់១៦ឆ្នាំ រួមទាំងគ្រូបង្វិកម្នាក់ដែលមានអាយុ ២៦ឆ្នាំផងដែរ៕