ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ ចាត់វិធានការទាន់ពេលចំពោះអំពើក្បត់របស់ កឹម សុខា គឺដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា

    ដោយ៖ ប៉ែន វិភាគ ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 1280
    លិខិតមិត្តអ្នកអាន៖ ចាត់វិធានការទាន់ពេលចំពោះអំពើក្បត់របស់ កឹម សុខា គឺដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជាលិខិតមិត្តអ្នកអាន៖ ចាត់វិធានការទាន់ពេលចំពោះអំពើក្បត់របស់ កឹម សុខា គឺដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា

    យើងនៅចាំបានថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របបរាជានិយមដែលដឹកនាំសម្តេចព្រះប្រមុខរដ្ឋ កំពុងទទួលបានសុខសន្តិភាពពេញលេញ និងអភិវឌ្ឍន៍ពេលនោះត្រូវបានពួកជនក្បត់ លន់ នល់ ដើរតាមខ្សែញាក់របស់សហរដ្ឋអាមេរិក ធ្វើរដ្ឋប្រហារដ៏ខ្លាំងក្លាទម្លាក់ព្រះអង្គដណ្តើមអំណាច ហើយកសាងឡើងនូវរបបសាធារណរដ្ឋខ្មែរមួយដែលលទ្ធផលគឺ សង្គ្រាមស៊ីវិលផ្ទុះឡើងយ៉ាងពេញបន្ទុក បន្ទាប់មករបបប្រល័យពូជសាសន៍ កាន់កាប់ដឹកនាំដោយពួកខ្មែរក្រហម បានរុញច្រានប្រទេសជាតិដល់កំរិតក្រោមសូន្យ។

    ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេសុទ្ធសាធ រហូតដល់មានការរីកចំរើនដូចសព្វថ្ងៃ ក្រោមពន្លឺសន្តិភាពពេញលេញដែលកើតចេញពីនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន។

    តើហេតុអ្វីបានជាជនក្បត់ជាតិ កឹម សុខា និងបក្ខពួកមួយចំនួន ព្រមទាំងគណបក្សសង្រ្គោះជាតិ មើលមិនឃើញឱកាសសន្តិភាព ដែលកំពុងនាំការអភិវឌ្ឍ ដល់ប្រទេសជាតិ និងភាពសុខសាន្តដល់ប្រជាជនខ្លួន។

    នេះគឺមហិច្ឆិតាអំណាចដែលជាកញ្ជះដាច់ថ្លៃ របស់សហរដ្ឋអាមេរិក ដែលចិញ្ចឹមចិត្តកំទេចរបបរាជានិយមនៅកម្ពុជាឱ្យបាន ទោះបីរបបនេះបានបង្កើត ឡើងជាលើកទី២ ក្រោមការគាំទ្ររបស់អង្គការសហប្រជាជាតិ និងសហគមអន្តរជាតិក៏ដោយ។ អាមេរិកមិនខ្វល់ពីអ្វីទាំងអស់ ទោះបីជប៉ុន បារាំង និងប្រទេស អឺរ៉ុបមួយចំនួនគាំទ្រប្រព័ន្ធ និងលិទ្ធិប្រជាធិបតេយ្យត្រឹមត្រូវដ៏ក្មេងខ្ចីនៅកម្ពុជាក៏ដោយ។

    អាមេរិក រកគ្រប់វិធីដើម្បីដណ្តើមអំណាចនៅកម្ពុជា តាមរយៈការធ្វើរដ្ឋប្រហារបែបសម័យថ្មី ប្រើចលនាបដិវត្តន៍ពណ៌ បំផុសចលនាប្រជាជនពីខាងក្រោម តាមរូបភាព និងខ្លឹមសារតវ៉ាប្រឆាំងនឹងអំពើអយុត្តិធម៌នៃបុគ្គលកាន់អំណាចមួយចំនួន ក្នុងឱកាសដែលសេដ្ឋកិច្ចប្រទេសជាតិ នៅមានកំរិតទាបនៅឡើយតាមគំរូ នូវអ្វីដែលគេបានធ្វើនៅប្រទេសមួយចំនួនរួចហើយ។ កឹម សុខា និយាយថា គេមិនអាចជល់ខាងលើបានទេ អ្នកត្រូវដឹកនាំប្រយុទ្ធនៅមជ្ឈដ្ឋានខាងក្រោម គឺបំផុសចលនាប្រជាជន មន្ត្រីរាជការ គឺចលនាឲ្យមានបដិវត្តន៍ពណ៌សំដីនេះបានបញ្ជាក់ច្បាស់ថា បដិវត្តន៍ពណ៌គឺជារដ្ឋប្រហារដណ្តើមអំណាចតាមរបៀបថ្មី ជ្រកក្រោមផ្លាកលិទ្ធិប្រជាធិបតេយ្យ ក្នុងគោលដៅ ផ្លាស់ប្តូររបបពីរាជានិយមអាស្រ័យធម្មនុញ្ញ ទៅជារបបសាធារណរដ្ឋដែលអាមេរិក ចង់បានជាយុទ្ធសាស្ត្ររបស់ខ្លួន។

    តើប្រជាជនកម្ពុជា យើងអាចដឹងបានទេថា នៅពេលនោះវាអាចនឹងមានអ្វីកើតឡើងរវាង អ្នកការពារដ្ឋធម្មនុញ និងអ្នកបំផ្លាញរដ្ឋធម្មនុញ្ញពោលគឺរវាងអ្នកការពារ របបរាជានិយម និងអ្នកផ្តួលរលំរបបរាជានិយមនោះ គឺសង្គ្រាមស៊ីវិលនឹងកើតឡើងចៀសមិនផុត ដើម្បីការពាររាជានិយម ការពាររដ្ឋធម្មនុញ្ញ។ តើប្រជាពលរដ្ឋចង់ បានសង្គ្រាមរបៀបនេះទៀតទេ គឺអត់ទេ។ តើអ្នកណាចង់បាន? គឺមានតែ កឹម សុខា, សម រង្សី នឹងបក្ខពួកក្រោមខ្សែញាក់របស់ចក្រពត្តិអាមេរិកតែប៉ុណ្ណោះ។
    ដូចនេះវិធានការទប់ស្កាត់ទាន់ពេលវេលារបស់សម្តេចតេជោ ក្នុងនាមនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួនមេក្លោង កឹម សុខា នឹងវិធានការណ៍ទាំងឡាយ ដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា គឺជាការត្រឹមត្រូវបំផុតដែលប្រជាជន និងប្រជាជាតិកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹង។
    ជយោ ! ព្រះរាជាណាចក្រកម្ពុជា, ជយោ ! សម្តេចតេជោ ហ៊ុន សែន។

    ពីប្រជាពលរដ្ឋដែលស្រឡាញ់សន្តិភាព

     

     

    អត្ថបទទាក់ទង