ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ គ្រោងបញ្ជូនសិស្សកម្ពុជា ទៅរៀនផលិតមនុស្សយន្ត នៅប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
ក្រសួងអប់រំ គ្រោងបញ្ជូនសិស្សកម្ពុជា ទៅរៀនផលិតមនុស្សយន្ត នៅប្រទេសចិន ក្រសួងអប់រំ គ្រោងបញ្ជូនសិស្សកម្ពុជា ទៅរៀនផលិតមនុស្សយន្ត នៅប្រទេសចិន

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​​នៃ​ក្រសួង​អប់រំ​យុវជន​​​​​​​ ​និង​​កីឡា​បាន​ឲ្យ​ដឹងថា ​នៅ​ចុ​​​​​​​​​​ងឆ្នាំ​២០១៨​នេះ​ក្រ​​​​​​​​​​​​​​​​​​​​​សួង​គ្រោង​នឹង​ប​ញ្ជូន​សិស្ស​កំរិត​ថ្នាក់​វិទ្យាល័យ​ប្រមាណ​​​​​​​​​​​​ជាង​៣០​នាក់​ឲ្យ​ទៅ​បន្ត​ការសិក្សា​ពី​ជំនាញ​ផលិ​​​​​​​​​​​​​ត​រ៉ូ​បូត ​ឬ​ មនុស្ស​យ​​​​​​​​​​​​​​ន្ត​នៅ​សាកលវិទ្យាល័យ​ហា​ប៊ី​ន​នៃ​ប្រទេស​​​​​​​​​​​​ចិន​ដើម្បី​ស្រប​ទៅ​​​​​​​​​​​​​​​តាម​សម័យ​ប​​​​​​​​​​​​ដិវ​​​​​​​​​​​​​​ត្តន៍​ឧស្សាហកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទំនើប​ខណៈ​ប្រទេស​ជឿនលឿន​មួយចំនួន​​​​​​​​​​​​​​បាន​នឹង​កំ​​​​​​​​​​​ពុង​ប្រើ​រ៉ូ​បូ​​​​​​​​​​​​​​​​​ត​ធ្វើការ​ជំ​​​​​​​​​​​​​​​​​​​​នួស​មនុស្ស​​​​​នោះ​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជួប​ជាមួយ​គណៈប្រតិភូ​សាកល​វិទ្យាល័យ​ហា​ប៊ី​ន​នៃ​ប្រទេស​ចិន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ​កាលពី​ព្រឹក​ថ្ងៃទី​២៤​មេសា លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា ​សិស្ស​ទាំងនោះ​នឹង​ទៅ​សិក្សា​ទៅលើ​ជំនាញ​ផ្សេងៗ ដូចជា​របៀប​ធ្វើ​រ៉ូ​បូត វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សំណង់​ស៊ីវិល អាវ​កាស ការគ្រប់គ្រង​និង​ជំនួញ ជាដើម​។

លោក​បាន​បន្ត​ថា ​ការ​បញ្ជូន​សិស្ស​ឲ្យ​ទៅ​សិក្សា​ជំនាញ​ទាំងនេះ​ពិសេស​ជំនាញ​ផលិត​រ៉ូ​បូត​នេះ​គឺ​ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់​ជាមុន​ព្រោះថា​ ប្រហែល​ជាជាង​១០​ឆ្នាំ​ទៅ​មុខ​ទៀត​កម្ពុជា​អាច​នឹង​ប្រើ​រ៉ូ​បូត​នេះ​ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​ក៏ដូចជា​តាម​ការរីកចម្រើន​របស់​ពិភពលោក​ផងដែរ​។

​លោក​អ៊ឹម កុ​ច ​បាន​បន្ថែម​ទៀត​ថា ​«​ប្រសិនបើ​រ៉ូ​បូត​ជួយ​ធ្វើការ​មនុស្ស​នឹងធ្វើ​ឲ្យ​មនុស្ស​មាន​ពេលវេលា​ច្រើន​នៅ​ជាមួយ​ក្រុមគ្រួសារ មាន​ពេល​ហាត់ប្រាណ​នាំ​គ្រួសារ​ដើរ​កំសាន្ត​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មាន​សុភមង្គល​»

លោក​បាន​បញ្ជាក់ថា​ បច្ចុប្បន្ន​ការប្រើ​រ៉ូ​បូត​នេះ​ គឺ​មាន​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​រួចហើយ​ដោយ​គេ​ប្រើ​វា​នៅតាម​ព្រលានយន្តហោះ​សម្រាប់​ឆែក​លិខិតឆ្លងដែន បើកទ្វារ​ផ្ទះ​ឬ​តាម​សណ្ឋាគារ​និង​ធ្វើ​កិច្ចការងារ​ផ្ទះ​ផ្សេងៗ​។

ចំណែក លោក​ ស​ម្យ កំសាន្ត នាយករង​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ​ទទួលបន្ទុក​សាលា​ជំនាន់​ថ្មី​បាន​មាន​ប្រសាសន៍​ថា ​សាកលវិទ្យាល័យ​ហា​ប៊ី​ន​នៃ​ប្រទេស​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​សាលា​ចំនួន​៦​រួមមាន​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ បាក់​ទូក សន្ធរម៉ុក ឫ​ស្សី​កែវ ទួល​ស្វាយព្រៃ​និង​សាលា​បញ្ញា​សាស្ត្រ​ដោយ​ក្នុង​១​សាលា​ផ្តល់​អាហារូបករណ៍​ចំនួន​៦​នាក់​សិក្សា​នៅ​សាកលវិទ្យាល័យ​និង​ប​ញ្ជូន​អ្នក​ជំនាញ​មក​បណ្តុះបណ្តាល​ដល់​គ្រូ​និង​សិស្ស​វគ្គ​ខ្លីៗ​នៅ​តាម​សាលា​នីមួយៗ​ទាក់ទង​ទៅនឹង​វិទ្យាសាស្ត្រ​និង​បច្ចេកទេស។

លោក​ថា​ «​ដើម្បី​ឲ្យ​ការងារ​នេះ​បាន​ជោគជ័យ​នឹង​ស្របទៅតាម​ផែនការ​របស់​រដ្ឋាភិបាល​នោះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​មហា​ជន​អាណាព្យាបាល​ឬ​ ឪ​ពុក​ម្តាយ​ត្រូវ​ជួយ​ជំរុញ​ឲ្យ​កូនចៅ​ក្មួយ​រៀន​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​និង​ស្រាវ​ជ្រាវ​ជាជាង​រៀន​តែ​មុខវិជ្ជា​សង្គម​ ឬ​ គណនី​យ​ព្រោះថា​ ការ​រៀន​វិទ្យាសាស្ត្រ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​»

ចំណែក​អ្នកស្រី ​សោ​វ វ៉ី តំណាង​សាកលវិទ្យាល័យ​ហា​ប៊ី​ន​នៃ​ប្រទេស​ចិន​ដែលជា​សាកលវិទ្យាល័យ​ហា​ប៊ី​ន​នៃ​ប្រទេស​ចិន​ជា​សាកលវិទ្យាល័យ​មួយ​លំដាប់​ទី​៦​របស់​ពិភពលោក​បាន​មានប្រសាសន៍ថា សិស្ស​ដែល​អាច​ទៅ​រៀន​នៅ​សាកល​វិទ្យា​ហា​ប៊ី​ន​បាន​គឺ​ត្រូវមាន​លទ្ធផល​ការសិក្សា​ល្អ និង​មាន​ឧទ្ទេសនាម​ពី​នាយក​សាលា​របស់ខ្លួន​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​មាន​សិស្ស​រៀន​នៅ​សាលា​ជំនាន់​ថ្មី​សរុប​ចំនួន​៧៦៣​នាក់​ចាប់ពី​ថ្នាក់​ទី​៧​រហូតដល់​ថ្នាក់​ទី​១២៕

ប្រភព៖ កម្ពុជាថ្មី

អត្ថបទទាក់ទង