ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ចាម​ រៀបចំយុទ្ធនាការ​សុវត្ថិភាពចំណីអាហារ​នៅតាមសាលារៀន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
ខេត្តកំពង់ចាម​ រៀបចំយុទ្ធនាការ​សុវត្ថិភាពចំណីអាហារ​នៅតាមសាលារៀន ខេត្តកំពង់ចាម​ រៀបចំយុទ្ធនាការ​សុវត្ថិភាពចំណីអាហារ​នៅតាមសាលារៀន

ដម្បីធានាថា ចំណីអាហារនៅក្នុងសាលារៀនមិនមានសារធាតុគីមី មានអនាម័យល្អ និងធានាបានថា សិស្សានុសិស្សមិនទទួលរងផលប៉ះពាល់អវិជ្ជមានពីចំណីអាហារក្នុងសាលារៀន ជាពិសេសនៅតាមបណ្ដាខេត្តនានា និងតំបន់ដាច់ស្រយាល ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធនាការសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាអង្គរបាន ខេត្តកំពង់ចាម។ យុទ្ធនាការនេះត្រូវធ្វើបានធ្វើឡើង ដើម្បីបញ្ជ្រាបចំណេះដឹងអ្នកលក់ដូរ ដែលជាគោលដៅសំខាន់ ឱ្យយកចិត្តទុកដាក់ទៅលើសុខភាពដល់សិស្សានុសិស្សជាពិសេសកុមារតូចៗ។

សូមជម្រាបថា តាមរយៈសេចក្ដីណែនាំលេខ១៨ អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រូវបានហាមឃាត់ មាន៦ប្រភេទគឺ៖
១. ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ
២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទ
៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេ

អត្ថបទទាក់ទង