ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា មានអត្រា​អ្នកជាសះស្បើយពីជំងឺ​កូវីដ-១៩ ​ខ្ពស់​ជាង​គេនៅ​អាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
កម្ពុជា មានអត្រា​អ្នកជាសះស្បើយពីជំងឺ​កូវីដ-១៩ ​ខ្ពស់​ជាង​គេនៅ​អាស៊ាន កម្ពុជា មានអត្រា​អ្នកជាសះស្បើយពីជំងឺ​កូវីដ-១៩ ​ខ្ពស់​ជាង​គេនៅ​អាស៊ាន

គិតត្រឹមម៉ោង ៧ព្រឹក ​ថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០២០នេះ នៅកម្ពុជា ចំនួន​អ្នក​ជាសះស្បើយ​ពីកូវីដ-១៩ សរុប​ចំនួន ៩៦នាក់ ដែល​ស្មើ​នឹង​ ៧៨,៦៩% ធៀប​នឹងចំនួន​អ្នក​ឆ្លង​សរុប​ចំនួន ១២២នាក់។ អត្រា​នេះ គឺជា​តួលេខ​មួយ​ដ៏​ល្អ បើធៀបនឹង​ប្រទេស​ក្នុង​តំបន់អាស៊ាន។

ខាងក្រោមនេះ ជា​អត្រា​អ្នកជាសះស្បើយ នៃ​ប្រទេស​ក្នុង​តំបន់អាស៊ាន៖

  1. កម្ពុជា ជាសះស្បើយ ៩៦នាក់ ក្នុង​ចំណោម​​អ្នក​ឆ្លង ១២២នាក់ (ស្មើនឹង ៧៨,៦៩%)
  2. ប្រ៊ុយណេ ជាសះស្បើយ ១០៧នាក់ ក្នុង​ចំណោម​​អ្នក​ឆ្លង ១៣៦នាក់ (ស្មើនឹង ៧៨,៦៨%)
  3. វៀតណាម ជាសះស្បើយ ១៦៩នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ២៦៦នាក់ (ស្មើនឹង ៦៣,៥៣%)
  4. ថៃ ជាសះស្បើយ ១៤០៥នាក់ ក្នុង​ចំណោមអ្នក​ឆ្លង ២៦១៣នាក់ (ស្មើនឹង ៥៣,៧៧%)
  5. ម៉ាឡេស៊ី ជាសះស្បើយ ២៤៧៨នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ៤៩៨៧នាក់ (ស្មើនឹង ៤៩,៦៩%)
  6. សិង្ហបុរី ជាសះស្បើយ ៦១១នាក់ ក្នុង​ចំណោម​​ករណីឆ្លង ៣២៥២នាក់ (ស្មើនឹង ១៨,៧៩%)
  7. ឥណ្ឌូណេស៊ី ជាសះស្បើយ ៤២៦នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ៤៨៣៩នាក់ (ស្មើនឹង ៨,៨០%)
  8. ហ្វីលីពីន ជាសះស្បើយ ២៩៥នាក់ ក្នុង​ចំណោម​​អ្នក​ឆ្លងសរុប ៥២២៣នាក់ (ស្មើនឹង ៥,៦៥%)
  9. ឡាវ ជាសះស្បើយ ១នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ១៩នាក់ (ស្មើនឹង ៥,២៦%)
  10. មីយ៉ាន់ម៉ា ជាសះស្បើយ ២នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ៦៣នាក់ (ស្មើនឹង ៣,១៧%)

សូមបញ្ជាក់ថា ទិន្នន័យ​អ្នក​ជាសះស្បើយ និងអ្នកឆ្លង​ខាងលើនេះ គឺយោងតាម​វិបសាយ worldometers គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ៕

អត្ថបទទាក់ទង