ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅថ្ងៃទី ២៧-២៨ ខែមេសាខាងមុខ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកសារ 124
សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅថ្ងៃទី ២៧-២៨ ខែមេសាខាងមុខ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅថ្ងៃទី ២៧-២៨ ខែមេសាខាងមុខ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី តបតាមការអញ្ជើញរបស់ឯកឧត្តម លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូល។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេរភាគីជាមួយថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនទៀតផងដែរ៕

 

 

ប្រភព៖ cambodiapolice

អត្ថបទទាក់ទង