លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដើម្បីសុវត្ថិភាពរបស់ជាតិ គ្មានជម្រើសអ្វីល្អជាងការបិទការធ្វើដំណើរឆ្លងខេត្តឡើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកគ្មានជម្រើសណាល្អជាងការបិទមិនឱ្យធ្វើដំណើរឆ្លងរាជធានី-ខេត្តនោះឡើយ ដើម្បីធានាដល់សុវត្ថិភាពរបស់ជាតិ ពីជំងឺកូវីដ-១៩។
ការបញ្ជាក់របស់លោក បានធ្វើឡើងស្របពេលដែលលោកដាក់ចេញបទបញ្ជាបន្ទាន់មួយឱ្យបិទការធ្វើដំណើរឆ្លងរាជធានី-ខេត្ត ចាប់ពីយប់ថ្ងៃទី០៩ រហូតដល់ថ្ងៃយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះ «ដើម្បីសុវត្ថិភាពរបស់ជាតិ និងជិវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជារបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ»។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមការយោគយល់ពីសំណាក់ជនរួមជាតិក្នុងគ្រាដ៏លំបាកនេះផងដែរ៕