ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជាបានសន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 4
លោកនាយករដ្ឋមន្ត្រ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជាបានសន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជាបានសន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

នៅក្នុងសន្និសីទសារព័ត៏មានស្តីពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាពនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើកទីពីរនេះ កាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិកថែមទៀត។ បូកសរុបទាំងពីរលើកនេះគឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងហ្វេសប៊ុកថា ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងច្បាស់ហើយអំពីការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកដែលធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទោះបីអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាលបានជាច្រើនឡើងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លងដ៏កាចសាហាវបំផុត។ ជាក់ស្តែង នៅជុំវិញប្រទេសយើងដូចជាប្រទេសថៃ និងវៀតណាម គឺកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុង ជ្រោយរួមទាំងការត្រៀមបម្រុងថវិកាសម្រាប់ទិញសម្ភារៈនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុកសម្រាប់ជួយប្រជាពលរដ្ឋក្នុងស្ថានភាពដែលយើងមិនអាចមើលឃើញណាមួយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។ នៅថ្ងៃទី ៧​ មេសា ម្សិលមិញនេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់ជាសាធារណៈអំពីការសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារអាមេរិកថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង