ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ការចូលរួមបរិច្ចាគថវិការរបស់សប្បុរជនបង្ហាញពីទឹកចិត្តសប្បុរសធម៌បំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ការចូលរួមបរិច្ចាគថវិការរបស់សប្បុរជនបង្ហាញពីទឹកចិត្តសប្បុរសធម៌បំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ការចូលរួមបរិច្ចាគថវិការរបស់សប្បុរជនបង្ហាញពីទឹកចិត្តសប្បុរសធម៌បំផុត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ថវិការរបស់សប្បុរសជនបានចូលរួមបរិច្ចាគប្រាក់របស់ខ្លួន នេះមិនមែនជាចលនាទាមទារឱ្យចូលរួមដាច់ខាតនោះទេ តែនេះជាទឹកចិត្ត តាមគោលការណ៍ស្ម័គ្រចិត្ត តាមរយៈការសរសេរលិខិតចូលរួមឧបត្ថម្ភដោយខ្លួនឯងផ្ញើទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយឥតមានការបង្ខិតបង្ខំនោះទេ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសន្និសីទព័ត៌មានជាលើកទី៤ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការចូលរួមបរិច្ចាគនេះគឺអនុវត្តបានទៅតាមលទ្ធភាពដែលមាន ទោះបីជាថវិការរបស់បងប្អូនសប្បុរជនមានចំនួនច្រើនក្តី តិចក្តី តែទំហំទឹកចិត្តរបស់បងប្អូនខ្មែរយើង គឺធំធេងខ្លាំងណាស់ នេះជាមរតកបង្ហាញពីសប្បុរសធម៌បំផុត៕

អត្ថបទទាក់ទង