ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការកិច្ចការព្រំដែន ទាត់ចោលការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លើស នៅលើអាខោនហ្វេសប៊ុក និងគេហទំព័រ William Guang ពាក់ព័ន្ធរឿងព្រំដែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកសារ 8
គណៈកម្មាធិការកិច្ចការព្រំដែន ទាត់ចោលការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លើស នៅលើអាខោនហ្វេសប៊ុក និងគេហទំព័រ William Guang ពាក់ព័ន្ធរឿងព្រំដែន គណៈកម្មាធិការកិច្ចការព្រំដែន ទាត់ចោលការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លើស នៅលើអាខោនហ្វេសប៊ុក និងគេហទំព័រ William Guang ពាក់ព័ន្ធរឿងព្រំដែន

គណៈកម្មាធិការកិច្ចការព្រំដែន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លើសដែលបង្ហោះនៅលើអាខោនហ្វេសប៊ុក និងគេហទំព័ររបស់ ឈ្មោះ William Guang នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអាខោនហ្វេសប៊ុក និងគេហទំព័ររបស់ ឈ្មោះ William Guang របស់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានអត្ថាធិប្បាយ រឿងព្រំដែន ដោយដាក់ចំណងជើងថា «រឿងអីអាជ្ញាធរវៀតណាមមានសិទ្ធិឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនឲ្យធ្វើស្រែនៅលើដីខ្មែរ?» និង «ខ្មែររវល់រឿងកូវីដ ទាហានវៀតណាមឆ្លងព្រំដែនមកដេញពលរដ្ឋខ្មែរលើដីខ្មែរ» នៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំជាដើម។

គណៈកម្មាធិការព្រំដែនបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមចលនាមួយក្រុម និងគូកន មានចេតនាបានបង្កើត និងប្រឌិតរឿងផ្សព្វផ្សាយនូវព័ត៌មាន ក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងយកដីនៅតំបន់នោះ ធ្វើជាកម្មសិទ្ធិបុគ្គលឯកជន ដោយបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់មកលើការងារព្រំដែន របស់រាជរដ្ឋាភិបាលអំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការរំលោភបំពានទឹកដី ពីប្រទេសជិតខាង តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ អំពីករណីប្រជាពលរដ្ឋ បាត់បង់ដីស្រែចំការនៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈកម្មាធិការព្រំដែន៖

អត្ថបទទាក់ទង