នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលជួបអភិបាលតំបន់ស្វយ័តក្វាងស៊ី នៅវិមានសន្តិភាព
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលជួបលោក ឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និងគណៈប្រតិភូ នៅវិមានសន្តិភាព។
អំឡុងជួបជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃនេះ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី នឹងប្រគល់អំណោយ «អង្ករម្លិះ ចំនួន១៦០តោន ដែលមានតម្លៃ១លានយន់ ដល់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា លោក ឆឹន អ៊ូ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែមេសា ឆ្នាំ២០១៨។ អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកបានជួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ ៕