ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់មេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកណ្ដៀង និងផ្សព្វផ្សាយបញ្រ្ជាបនូវវិធានការបង្ការទប់ស្កាត់មេរោគសកលកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញ។

ថែមពីនេះទៅទៀត លោកក៏បានឆ្លៀតពិនិត្យសកម្មភាពដាំបន្លែក្នុងតំបន់ផលិតបន្លែសុវត្ថិភាព ដែលជាបន្លែគ្មានជាតិគីមី ។ ក្នុងនោះផងដែរ លោកក៏បានទទួលទានទឹកត្នោតផ្អែម ក្លែមពោតដុតក្នុងចម្ការ ពិតជាមានរសជាតិឆ្ងាញ់ពិសាដែលជាស្នាដៃពុកម៉ែបងប្អូនបានផ្តល់ជូន៕

អត្ថបទទាក់ទង