ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សមរភូមិដែលគ្មានអាវុធគ្រប់គ្រាន់ គឺមិនត្រូវអនុញ្ញាតិឱ្យចូលប្រយុទ្ធនឹងជម្ងឺលាក់មុខកូវីដ-១៩ នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សមរភូមិដែលគ្មានអាវុធគ្រប់គ្រាន់ គឺមិនត្រូវអនុញ្ញាតិឱ្យចូលប្រយុទ្ធនឹងជម្ងឺលាក់មុខកូវីដ-១៩ នោះទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សមរភូមិដែលគ្មានអាវុធគ្រប់គ្រាន់ គឺមិនត្រូវអនុញ្ញាតិឱ្យចូលប្រយុទ្ធនឹងជម្ងឺលាក់មុខកូវីដ-១៩ នោះទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធៀបការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាសមរភូមិយោធាមួយដែលយើងត្រូវតែមានសម្ភារៈគ្រប់គ្រាន់ដើម្បីតស៊ូទប់ទល់។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួពេទ្យស្ម័គ្រចិត្តទាំងអស់ សូមកុំមានការព្រួយបារម្ភនឹងកង្វះខាតសម្ភារៈប្រើប្រាស់ឱ្យសោះ ត្បិតអីសមរភូមិមួយបើគ្មានអាវុធគ្រប់គ្រាន់ក្នុងដៃ គឺមិនត្រូវអនុញ្ញាតិឱ្យចូលសមរភូមិនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ជំរុញដល់ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័ន បន្តផ្គត់ផ្គងគ្រឿងសម្ភារៈបរិក្ខាបំពាក់ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឱ្យបានគ្រប់គ្រាន់ ឬឱ្យលើសពីតម្រូវការផ្គត់ផ្គង់នោះកាន់តែល្អប្រសើរ ដែលនេះជាពេលវេលាត្រូវចូលរួមជាកម្លាំងស្មារតី សាមគ្គីគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺលាក់មុខកូវីដ-១៩ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត៕

អត្ថបទទាក់ទង