ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ គឺមាន​តម្លៃមហាសាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ គឺមាន​តម្លៃមហាសាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ គឺមាន​តម្លៃមហាសាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ផ្តល់ដំបូន្មាន និង​កម្លាំងចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើដំណើរ​ចាក​ចេញពី​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅតាម​បណ្តា​ខេត្ត​នានា ដែល​បាន​ត្រៀម​រៀបចំដោយ​យក​សណ្ឋាគារ ផ្ទះសំណាក់ និង​អន្តេវាសិកដ្ឋាន ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​កូ​វីដ គឺ​មកដល់ពេលនេះ យើង​មាន​ប្រមាណ ៣០០០ បន្ទប់​ហើយ​។ ក្នុងនោះ នៅ​ភ្នំពេញ មាន ៤​ទីតាំង​ធំៗ គឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី មន្ទីរពេទ្យ​ចាក់អង្រែ និង​មន្ទីរពេទ្យ​យោធា​ព្រះ​កេតុមាលា ព្រមទាំង​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់​។​​ លោក បានចាត់ទុក​ការស្ម័គ្រចិត្ត​របស់​ក្រុមគ្រូពេទ្យ ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩ នៅពេលនេះ គឺជា​ការលះបង់ ដែលមាន​តម្លៃ​មហាសាល មិនអាច​កាត់ថ្លៃ​បានទេ ក្នុង​ប្រឆាំងនឹង​សត្រូវ​លាក់​មុខ​កូ​វីដ​។​

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជាក់​ពី​មូលហេតុ ថា​ហេតុអ្វី​បានជា​ត្រូវ​ជ្រើសរើស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នៅពេលនេះ ខណៈដែល​យើង​មាន​គ្រូពេទ្យ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​ ចំនួននេះមិន​ត្រឹមតែ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋលើ​ជំងឺ​កូ​វីដ នាពេលនេះ​ទេ តែ​ពួកគាត់​ក៏ត្រូវ​ពិនិត្យ​ព្យាបាល លើ​ជំងឺ​ដទៃទៀត​ជូន​ប្រជាពលរដ្ឋ​ផងដែរ៕​

អត្ថបទទាក់ទង