ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាប្រាសាទមាសព្រះវិហារ នៃព្រះពុទ្ធសាសនានៅប្រទេសនេប៉ាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាប្រាសាទមាសព្រះវិហារ នៃព្រះពុទ្ធសាសនានៅប្រទេសនេប៉ាល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាប្រាសាទមាសព្រះវិហារ នៃព្រះពុទ្ធសាសនានៅប្រទេសនេប៉ាល់

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញទស្សនា ប្រាសាទ បុរាណនៅវិសាលដ្ឋាន ប៉ាតាន់ ឌួបា (Patan Durbar Square ) រួចមក លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរបន្តឆ្ពោះ មក កាន់ហ៊ី រ៉ាន់យ៉ា វ៉ារណា ម៉ាហារវិហា ប្រាសាទមាស (Golden temple Hiranya Varna Mahavihar) និងបានទស្សនាប្រសាទមាសព្រះវិហារ នៃព្រះពុទ្ធសាសនាមហាយានដែលស្ថិតនៅក្នុងប្រទេសនេប៉ាល់។

នៅទីនេះមានព្រះចេតិយបុរាណរបស់ព្រះពុទ្ធ ដែលចំណាស់ជាងគេ មានអាយុកាលប្រមាណជា ៦០០ឆ្នាំ មុនគ្រិស្តសករាជ ក្នុងប្រាសាទ Maya Devi នៃក្រុង Lumpini នៃប្រទេសនេប៉ាល់ ដែលបានក្លាយជាតំបន់អភិរក្ស ពិភពលោកដ៏សំខាន់បំផុតមួយរបស់អង្គការ UNESCO។ ទីនោះក៏ជាកន្លែង ដែលត្រូវបានរកឃើញ និងដឹងជាយូរមកហើយដែរថាជាទីកន្លែងកំណើត របស់ព្រះពុទ្ធ និង ជារៀងរាល់ឆ្នាំតែងតែមានធម្មយាត្រាពីសំណាក់ ព្រះសង្ឃរាប់ពាន់អង្គទៅកាន់ទៅនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានទទួលគារវកិច្ចដ៏កក់ក្តៅពី សំណាក់មន្រ្តីនៅទីនោះ។ ទន្ទឹមនឹងនោះដែរ លោកក៏បានអុជធូបបួងសួង និងបានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសសម្រាប់ប្រមុខ ដឹកនាំពិភពលោកនានាដែលបានអញ្ជើញទៅដល់ទីនោះ។

នៅក្នុងឱកាសនោះ មន្រ្តីអភិរក្សនេប៉ាល់បានជូនព្រះពុទ្ធរូបមួយព្រះអង្គ ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជាកិច្ចតបស្នងសងគុណ នឹងការគោរពស្រឡាញ់ដោយស្មោះជូនចំពោះលោកនាយករដ្ឋមន្រ្តី ដែលមានស្វាមីភ័ក្រគោរពស្រឡាញ់ចំពោះប្រទេស និងប្រជាជននេប៉ាល់ ហើយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃនេះផងដែរ៕

អត្ថបទទាក់ទង