ខ្មែរប៉ុស្ដិ៍ Close

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ បងប្អូនខ្មែរទាំង៧៩នាក់ ដែលត្រឡប់មកពីម៉ាឡេស៊ីវិញ បានពិនិត្យសុខភាពគ្រប់គ្នាហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 31
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ បងប្អូនខ្មែរទាំង៧៩នាក់ ដែលត្រឡប់មកពីម៉ាឡេស៊ីវិញ បានពិនិត្យសុខភាពគ្រប់គ្នាហើយ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ បងប្អូនខ្មែរទាំង៧៩នាក់ ដែលត្រឡប់មកពីម៉ាឡេស៊ីវិញ បានពិនិត្យសុខភាពគ្រប់គ្នាហើយ

(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា បងប្អូនខ្មែរទាំង៧៩នាក់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ត្រូវបានពិនិត្យសុខភាពរបស់ពួកគាត់រួចរាល់អស់ហើយ ខណៈមានមនុស្សចំនួន២៣នាក់ បានឆ្លងវីរុស COVID-19។

ការបញ្ជាក់បែបនេះរបស់លោក អូស្មាន ហាស្សាន់ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបាន រៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ទាក់ទងនឹងផលប៉ះពាល់របស់ COVID-19 មកលើសហគមន៍ឥស្លាម នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ បានថ្លែងថា ដោយឡែកបងប្អូនខ្មែរ មានផ្ទុកវីរុស COVID-19 ត្រូវបានថែទាំ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពនានា ដែលពួកគាត់កំពុងតែសម្រាកព្យាបាលជំងឺ ក្រោមការតាមដានយ៉ាងដិតដល់ របស់ក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា សូមកុំមានការព្រួយបារម្ភ ឱ្យសោះចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងបងប្អូនខ្មែរ ទាំង៧៩នាក់នេះ ដើរហើរទៅកន្លែងផ្សេងៗឱ្យសោះ។

លោក អូស្មាន ហាស្សាន់ បានបន្តថា សម្រាប់មនុស្សទាំងអស់ រួមទាំងក្រុមគ្រួសារ បងប្អូនខ្មែរទាំង២៣នាក់ ដែលបានឆ្លងវីរុស COVID-19 នេះ ត្រូវបានក្រសួងសុខាភិបាលនាំយកមកធ្វើតេស្តសុខភាព រកវីរុសនេះមានចំនួនជិត៣០០នាក់ហើយ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរយើងតែចំនួន៥នាក់ប៉ុណ្ណោះ បានឆ្លងវីរុស COVID-19 នេះ។

បានបន្ថែមទៀតថា តើតាមព័ត៌មានដែលលោកទទួលបាន គឺមានបងប្អូនខ្មែរយើងដែលធ្វើតេស្តទី១ រកឃើញមានផ្ទុកវីរុស COVID-19 នេះ គឺពួកគាត់មានសុខភាពល្អធម្មតា ដែលមានបងប្អូនខ្លះរកមិនឃើញផ្ទុកវីរុសនេះក៏មានដែរ ក៏ប៉ុន្តែបើតាមក្បូនវេជ្ជសាស្ត្រ គឺក្រុមគ្រូពេទ្យថែរក្សាជនសង្ស័យជាប់ព័ន្ធនឹងអ្នកមានជំងឺនេះ រហូតដល់១៤ថ្ងៃ ដើម្បីបញ្ជាក់ថាគ្មាន ឬមិនផ្ទុកវីរុស COVID-19 នេះ៕

អត្ថបទទាក់ទង