ខ្មែរប៉ុស្ដិ៍ Close

តំណាងគ្រីស្ទបរិស័ទកម្ពុជាចេញសេចក្ដីណែនាំរួមដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 77
តំណាងគ្រីស្ទបរិស័ទកម្ពុជាចេញសេចក្ដីណែនាំរួមដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ តំណាងគ្រីស្ទបរិស័ទកម្ពុជាចេញសេចក្ដីណែនាំរួមដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

នារសៀលថ្ងៃសុក្រទី ២០ ខែមីនា ឆ្នាំ២០២០នេះ តំណាងគ្រីស្ទបរិស័ទកម្ពុជា បានចេញសេចក្ដីណែនាំរួមមួយស្ដីពី ការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលណែនាំអោយព្រឺទ្ធបូជាចារ្យ បូជាចារ លោកគ្រូ-អ្នកគ្រូគង្វាលដែលជាអ្នកដឹកនាំគ្រីស្ទសាសនាគ្រប់លំដាប់ ព្រមទាំងគ្រីស្ទបរិស័ទទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖

  1. ចូលរួមសហការ និងអនុវត្ត តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការនិងសាសនាឲ្យបានខ្ជាប់ខ្ជួន
  2. សូមផ្អាករាល់សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ការងារព័ន្ធកិច្ច សកម្មភាពដំណឹងល្អ ឬការជួបជុំ ដោយអនុវត្តគ្រប់គណៈនិកាយនៅតាម ព្រះវិហារ ក្រុមជំនុំ ទីស្នាក់ការថ្វាយបង្គំ។
  3. សូមធ្វើការប្រជុំ ឬថ្វាយបង្គំជាក្រុមកោសិកា ក្រុមតូច លក្ខណៈគ្រួសារ ដែលមានចំនួនមិនលើសពី១០នាក់ ឬអាចរៀបចំការថ្វាយបង្គំតាមប្រព័ន្ធបច្ចេកវិទ្យានានា។
  4. សូមគ្រីស្ទបរិស័ទទាំងអស់ អធិស្ឋានបួងសួងដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ សូមអោយប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងពិភពលោក ឲ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩នេះ។

សូមអាននូវសេចក្ដីណែនាំរួមលម្អិតរបស់តំណាងគ្រីស្ទបរិស័ទកម្ពុជាដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ដូចខាងក្រោម៖

អត្ថបទទាក់ទង