ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្ថែមកន្លែងថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធជំងឺមួយនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 38
ក្រសួងសុខាភិបាល បន្ថែមកន្លែងថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធជំងឺមួយនេះ ក្រសួងសុខាភិបាល បន្ថែមកន្លែងថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធជំងឺមួយនេះ

ក្រសួងសុខាភិបាល សម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ-១៩ មួយទីតាំងទៀត ដែលមានចំណុះ១០០គ្រែ ស្ថិតនៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដនេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា មានការកើនឡើងនៃអ្នកស្នើសុំពិនិត្យធ្វើតេស្តរកជំងឺកូវីដ-១៩នេះ។

ក្រៅពីទីតាំងទើបបន្ថែមថ្មីនេះ ក្រសួងសុខាភិបាល បានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅទីតាំងជាច្រើន មានដូចជា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤។

ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។ បើទោះបីជាយ៉ាងណា ក្រសួងសុខាភិបាល បានអះអាងថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍នៅឡើយនោះទេ។ ករណីជំងឺកូវីដ-១៩នៅកម្ពុជា សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ខាងក្រោម៖

 

អត្ថបទទាក់ទង