ខ្មែរប៉ុស្ដិ៍ Close

នគរបាលអន្តោប្រវេសន៏ ចុះត្រួតពិនិត្យនិងឃាត់ខ្លួនក្រុមជនជាតិចិន119នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់តាមប្រពន្ធ័អិនធឺណេត (VOIP)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 52

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៏សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យឆែកឆេរទីតាំងប្រព្រឹត្តបទល្មើសល្បែងអនឡាញនិងចាប់ជំរិតទារប្រាក់តាមប្រពន្ធ័អិនធឺណេត (VOIP)ដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០១៨ ដែលមានចំនួន២ទីតាំងដោយទីតាំងទី១នៅក្នុងខណ្ឌទួលគោកឃាត់បានជនជាតិចិនចំនួន 70នាក់ ស្រី04នាក់និងទីតាំងទី២នៅក្នុងខណ្ឌសែនសុខចំនួន49នាក់ ស្រី15នាក់ដោយមានចំនួនសរុបរួមចំនួន 119នាក់ស្រី19នាក់។

ក្រោយពីប្រតិបត្តិការបង្ក្រាប ក្រុមជនជាតិចិនទាំង119នាក់ខាងលើមិនមានលិខិតឆ្លងដែនជាប់ខ្លួនទេត្រូវបានសមត្ថកិច្ចឃាត់ នាំទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៏ដើម្បីធ្វើការ សាកសួរតាមនីតិវិធីច្បាប់៕

ប្រភព៖ ព័ត៌មានបច្ចុប្បន្ន

អត្ថបទទាក់ទង