ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាសូមអរគុណមិត្តចិនដែលបានផ្តល់ជំនួយជាច្រើនចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាសូមអរគុណមិត្តចិនដែលបានផ្តល់ជំនួយជាច្រើនចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាសូមអរគុណមិត្តចិនដែលបានផ្តល់ជំនួយជាច្រើនចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាសូមអរគុណមិត្តចិនដែលបានផ្តល់ជំនួយជាច្រើនចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ តាមរយៈការបង្ហោះសារនេះ បានបង្ហាញឱ្យឃើញពីការចូលរួមវិភាគទានរបស់មិត្តចិនក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥៥ និងអញ្ជើញបើកការដ្ឋានសាងផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០តទៅប្រកបដោយទឹកចិត្តសប្បាយរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ៕

អត្ថបទទាក់ទង