ខ្មែរប៉ុស្ដិ៍ Close

នាយករដមន្ត្រីកម្ពុជា បញ្ជាក់ពីគោលជំហរចង់ឃើញពិភពលោកទាំងមូល រីកចម្រើនទៅមុខក្នុងស្ថានភាពឈ្នះឈ្នះទាំងអស់គ្នា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 65
នាយករដមន្ត្រីកម្ពុជា បញ្ជាក់ពីគោលជំហរចង់ឃើញពិភពលោកទាំងមូល រីកចម្រើនទៅមុខក្នុងស្ថានភាពឈ្នះឈ្នះទាំងអស់គ្នា នាយករដមន្ត្រីកម្ពុជា បញ្ជាក់ពីគោលជំហរចង់ឃើញពិភពលោកទាំងមូល រីកចម្រើនទៅមុខក្នុងស្ថានភាពឈ្នះឈ្នះទាំងអស់គ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា កុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ដោយមិនត្រូវបន់ឱ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ចនោះឡើយ ប៉ុន្តែ យើងត្រូវប្រកួតប្រជែងដើម្បីលូតលាស់ទាំងអស់គ្នា។ លោកថា កម្ពុជាមិនចូលរួមក្នុងយុទ្ធនាការដើម្បីបំផ្លាញសេដ្ឋកិច្ចប្រទេសណាមួយនោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសណាមួយជួបបញ្ហា ដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម នោះប្រទេសដទៃក៏នឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ លោកបានបានថ្លែងបន្តថា ឃើញធនាគារអាមេរិកដួល សូមកុំបន់ស្រន់ឱ្យអាមេរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ ពីព្រោះថា ប្រទេសនីមួយៗ ត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក ហើយអាមេរិក គឺជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចពិភពលោក។

នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កាលពីវិបត្តិសេដ្ឋកិច្ចពិភពលោកលើកមុន ក៏ផ្តើមចេញពីការចុះខ្សោយនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ។ ដូច្នេះលោកថា យើងក៏មិនត្រូវរារាំងដល់ដំណើររីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិននោះដែរ ព្រោះយើងត្រូវសិក្សាពីគ្នាទៅវិញទៅមក ដើម្បីទទួលផលប្រយោជន៍ទាំងអស់គ្នាក្នុងស្ថានភាពឈ្នះឈ្នះ៕