ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អាមេរិកលើកពេលប្រជុំអាស៊ាន-អាមេរិក អាចមកពីបញ្ហា Covid-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 9
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អាមេរិកលើកពេលប្រជុំអាស៊ាន-អាមេរិក អាចមកពីបញ្ហា Covid-19 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អាមេរិកលើកពេលប្រជុំអាស៊ាន-អាមេរិក អាចមកពីបញ្ហា Covid-19

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការផ្អាកការប្រជុំអាស៊ាន-អាមេរិក មានការវិភាគផ្សេងគ្នា រាប់ទាំងការបដិសេធមិនចូលរួមប្រជុំ ដូចជាមេដឹកនាំហ្វីលីពីន ឥណ្ឌូណេស៊ី​​​ និងមេដឹកនាំម៉ាឡេស៊ី អាចជាមូលហេតុនៃការលើកឡើង ប៉ុន្តែការប្រយុទ្ធនឹង Covid-19 គឺជាការងាររួម និងជាមូលហេតុពិតប្រាកដ។

លោកបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្រាប់មូលហេតុមេដឹកនាំម៉ាឡេស៊ី មិនអាចចូលរួមបាន អាចដោយសារមេដឹកនាំ ទើបតែងតាំងថ្មី។ ប៉ុន្តែការពិតយ៉ាងណានោះ មានតែមេដឹកនាំអាមេរិកទេ​​​ ទើបអាចបកស្រាយច្បាស់៕

អត្ថបទទាក់ទង