ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងក្នុងតំបន់ និងសកលលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងក្នុងតំបន់ និងសកលលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងក្នុងតំបន់ និងសកលលោក

នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly) គ្រប់ខួប១០០ឆ្នាំ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន កម្ពុជាយល់ឃើញថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។

លោកនាយករដ្ឋមន្ត្រី បន្តថា អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយល់ច្បាស់ថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នាជូនប្រជាជនគ្រប់រូបនូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចក៏ បាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតដូចជាអភិវឌ្ឍធនធានមនុស្សឲ្យក្លាយទៅជាធនធានដែលមានសក្តានុពលមិនចេះរីងស្ងួត។

លោកនាយករដ្ឋមន្ត្រី បន្តទៀតថា ផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងនេះ និងក្នុងនាមថ្នាក់ដឹកនាំ កម្ពុជាដែលបានឆ្លងកាត់សង្រ្គាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសតូចមួយនេះ ការកសាង និងថែរក្សាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងសន្តិសុខ និងអភិវឌ្ឍន៍មនុស្សជាតិ៕

អត្ថបទទាក់ទង