មនុស្សប្រុសល្អជាមនុស្សដែលល្អគ្រប់រឿងមែនទេ?
អត្ថបទអប់រំខ្លីៗ: មនុស្សប្រុសល្អ
—————————————Share This #CoupleLife
មនុស្សប្រុសល្អមិនមែនមនុស្សដែលមិនធ្លាប់ “ធ្វើខុស”
តែជាមនុស្សដែលធ្វើខុសហើយហ៊ាននឹង “សូមទោស” ។
មនុស្សប្រុសល្អ មិនមែនជាមនុស្សយល់ពីមនុស្សស្រីគ្រប់រឿង តែជាមនុស្សដែលព្រមនឹង “ទទួលស្គាល់” និង “ទទួលស្ដាប់” គ្រប់រឿង ។
មនុស្សប្រុសដែលល្អនឹងមិនស្រឡាញ់មនុស្សស្រីដែលល្អគ្រប់យ៉ាង តែគាត់ ស្រឡាញ់តែមនុស្សស្រីម្នាក់ ហើយស្រឡាញ់គ្រប់យ៉ាងដែលនាងមាន ។
មនុស្សប្រុសល្អ មិនមែនជាមនុស្សធ្វើឲ្យមនុស្សស្រី “មានស្នាមញញឹម”គ្រប់ពេលវេលា តែជាមនុស្សដែលនៅក្បែរៗនាង គ្រប់ពេលដែលដែលនាង “មិនសប្បាយចិត្ត” ។
មនុស្សប្រុសល្អ មិនមែនជាមនុស្សដែលជាប់ជំពាក់នឹងមនុស្សស្រីច្រើន តែជាមនុស្សដែលមាន “ស្នេហ៍ស្មោះ” និង “រក្សា” វាទុកយ៉ាងល្អ ។
មនុស្សប្រុសល្អ អាចជាមនុស្សប្រុស “ធម្មតា” មិនមែន “ព្រះអង្គម្ចាស់” តែគាត់នឹងធ្វើឲ្យនាងក្លាយជា “ព្រះនាង”
មនុស្សប្រុសល្អ នឹងមិនចែចង់គិតក្បត់ចិត្តភរិយា មិនថាក្នុងករណីអ្វីក៏ដោយ មិនថាមានការផ្លាស់ប្ដូរ នឹងស្រឡាញ់និងមើលថែនាងតែម្នាក់រហូតស្លាប់រៀនៗខ្លួន
ប្រសិនបើថ្ងៃនេះអ្នកទាំងពីរបានជួបគ្នាហើយ សូមឲ្យចាប់ដៃគ្នាឲ្យណែន និងថ្នាក់ថ្នមគ្នាទៅវិញទៅមក ពីព្រោះគាត់និងនាងម្នាក់នោះ អាចជាសំណាងល្អលើកចុងក្រោយក្នុងជីវិត ព្រោះជាមនុស្សម្នាក់ដែលស្រឡាញ់អ្នកចេញពីចិត្តពិតប្រាកដ
#មិនបាច់ធ្វើខ្លួនឲ្យល្អបំផុត សូមត្រឹមធ្វើជាមនុស្សដូចនៅថ្ងៃដំបូងដែលយើងបានស្រឡាញ់គ្នា
#Share_Your_Ideas #Mention_Your_Ex#Your_Love#Share_To_Your_Ex #LikePage ??
ប្រភព៖ Share your idea