ខ្មែរប៉ុស្ដិ៍ Close

រូបព្រះបាទជ័យវរ្ម័នទី៧ នឹងផ្លាស់ប្តូរជាថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 129
រូបព្រះបាទជ័យវរ្ម័នទី៧ នឹងផ្លាស់ប្តូរជាថ្មី រូបព្រះបាទជ័យវរ្ម័នទី៧ នឹងផ្លាស់ប្តូរជាថ្មី

រូប​សំណាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​រូបរាង​ខុស​លក្ខណៈ​ទ្រង់ទ្រាយ​ដើម​ស្ទើរ​ទាំង​ស្រុង ​កំពុង​តម្កល់​ក្នុង​សាលា​មួយ ជា​អំណោយ​របស់​ឯកឧត្ដម ណូ សម្បុក និង​លោក​ជំទាវ ជូន សាគីន កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​កម្ពុជា​យ៉ាង​ផុលផុស។

(រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ដែលរងការរិះគន់)

រហូត​មក​ដល់​ពេល​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Kamong Dong ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ចម្លាក់​ដ៏​ចំណាន​ម្នាក់ បាន​ប្រកាស​ជួយ​ប្ដូរ​រូប​សំណាក់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ដែល​ខុស​ប្រក្រតី​នោះ ដោយ​មិន​យក​កម្រៃឡើយ ហើយ​ថែម​ទាំង​ដឹក​ទៅ​ដល់​សាលា​ទៀត​ផង។ យ៉ាង​ណា​ក្ដី​នៅ​មិន​ទាន់​ដឹង​ទីតាំង​សាលា​នោះ​នៅ​ឯ​ណា និង​ឈ្មោះ​អ្វី​ឡើយ។ ដូច្នេះ​បើ​នាយក​សាលា​បាន​ឃើញ​ អាច​ទំនាក់ទំនង​ជាមួយ​លោក Kamong Dong ដើម្បី​ប្ដូរ​ថ្មី​ ជៀស​វាង​កុំ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ យល់​ថា ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​រូប​រាង​បែប​នេះ។

ជាង​ចំណាន​នោះ ក៏​បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ដែរ​ថា ការ​ជួយ​នេះ​មិន​មែន​ជា​ការ​បង្អាប់​ឡើយ តែ​ដើម្បី​កុំ​ឲ្យ​កូន​ខ្មែរ​យល់​ខុស​ពី​រចនាបថ​ដើម តែ​ប៉ុណ្ណោះ៕

(លោក Kamong Dong ជាជាងចម្លាក់ល្បីម្នាក់)

 

 

ប្រភព៖ Sabay