ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា-ម៉ាឡេស៊ី ពុំមានជម្លោះការទូតនោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1875
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា-ម៉ាឡេស៊ី ពុំមានជម្លោះការទូតនោះទេលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា-ម៉ាឡេស៊ី ពុំមានជម្លោះការទូតនោះទេ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា ការប្រកាសរបស់ម៉ាឡេស៊ី ថាស្រ្តីវ័យ៨៣ឆ្នាំជនជាតិអាមេរិកមានឆ្លងជំងឺកូរ៉ូណានោះ ពុំមែននាំទៅដល់ជម្លោះការទូតរវាងកម្ពុជានិងម៉ាឡេស៊ីនោះឡើយ ហើយបញ្ហានេះ សហរដ្ឋអាមេរិកក៏បានបញ្ជាក់រួចហើយដែរថាស្រ្តីនោះពុំមានជំងឺនេះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការលើកឡើងពីបញ្ហាឆ្លងជំងឺរបស់ស្រ្តីវ័យ៨៣ឆ្នាំនោះ ក៏មិនមែនជំហរម៉ាឡេស៊ីទាំងអស់នោះទេ គ្រាន់តែជាក្រុមមនុស្សមួយក្រុមតូចប៉ុណ្ណោះរបស់ម៉ាឡេស៊ី។ លោកបន្តថា មិននាំជម្លោះការទូតទេ ដោយសារអ្នកបង្កើតបញ្ហានោះមិនមែនកម្ពុជាទេ ហើយកម្ពុជាគ្រាន់តែសុំការបំភ្លឺតែប៉ុណ្ណោះ ហើយបើមិនបំភ្លឺក៏សហរដ្ឋអាមេរិកបានបញ្ជាក់រួចហើយថាស្រ្តីនោះពុំមានឆ្លងជំងឺទេ៕

    អត្ថបទទាក់ទង