ខ្មែរប៉ុស្ដិ៍ Close

ពិធីរាប់បាត្រព្រះសង្ឃ១២៥អង្គក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាប្រព្រឹត្តទៅយ៉ាងអធិកអធម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 26

ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។

ក្រៅពីពិធីសាសនាដូចខាងលើ សាធារណជនក៏បានចូលរួមទស្សនាពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារសំខាន់ៗរយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាដែរ ដែលកិច្ចការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណខាងលិចប្រាសាទអង្គរវត្តនិងបរិវេណព្រះលានជល់ដំរីនៃក្រុងអង្គរធំ៕

អត្ថបទទាក់ទង