ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការរីករាយដែលចិនអះអាងថារកឃើញថ្នាំព្យាបាលជំងឺកូរ៉ូណា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1349
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការរីករាយដែលចិនអះអាងថារកឃើញថ្នាំព្យាបាលជំងឺកូរ៉ូណាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការរីករាយដែលចិនអះអាងថារកឃើញថ្នាំព្យាបាលជំងឺកូរ៉ូណា

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានការផ្សាយព័ត៌មានថា ប្រទេសចិនរកឃើញថ្នាំព្យាបាលជំងឺឆ្លងកូរ៉ូណា ហើយលោកក៏បង្ហាញការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ចិនក្នុងការទប់ស្កាត់ការរីករាលដាននៃជំងឺនេះផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរដល់ប្រទេសចិនដែលបានជួយការពារនិស្សិតខ្មែរដែលកំពុងការសិក្សានៅប្រទេសចិន។ ទន្ទឹមនឹងនោះដែរ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយបណ្តាប្រទេសនានាដែលមានប្រជាពលរដ្ឋរបស់ខ្លួនបានបាត់បង់ជីវិតដោយសារជំងឺនេះ៕

    អត្ថបទទាក់ទង