ធ្លាប់ឆ្ងល់អត់ម៉េចបានទ្វារបន្ទប់ទឹក ចំហចន្លោះខាងក្រោមបែបនេះ?
មនុស្សមួយចំនួនប្រហែលជាធ្លាប់ងឿងឆ្ងល់ហើយថា ហេតុអ្វីបានជាទ្វារបន្ទប់ទឹកសាធារណៈមួយចំនួន ទុកចន្លោះខាងក្រោម មិនបិទឲ្យជិត ព្រោះវាហាក់បីដូចជារំលោភលើឯកជនភាព និងអាចឲ្យគេមើលឃើញមនុស្សនៅខាងក្នុងជាដើម។
ផ្ទុយទៅវិញ ការចំហផ្នែកខាងក្រោមនៃទ្វារបន្ទប់ទឹកបែបនេះ គឺមកពីមូលហេតុចាំបាច់ និងល្អៗជាច្រើន ដូចជា៖
១) អ្នកខាងក្រៅអាចមើលឃើញ ប្រសិនបើអ្នកខាងក្នុងត្រូវការជំនួយ
២) អ្នកខាងក្រៅអាចមើលឃើញ ថាបន្ទប់ទឹកទំនេរ ឬអត់
៣) វាជួយបំបាត់ក្លិនមិនល្អនៅខាងក្នុង
៤) ទ្វារពេញមានតម្លៃថ្លៃជាង
៥) វាអាចឲ្យអ្នកការពារខ្លួនពីសកម្មភាពមិនល្អផ្សេងៗ
៦) អ្នកអាចលូនចេញបាន ប្រសិនបើមិនអាចបើកទ្វារ
៧) អ្នកអាចសុំក្រដាសអនាម័យពីអ្នកខាងក្រៅបាន
៨) អ្នកប្រើបន្ទប់ទឹក មិនសូវហ៊ានសម្ងំយូរ
៩) ងាយស្រួលសម្រាប់អ្នកសំអាត
១០) ប្រសិនបើមានហៀរទឹក ក៏មិនបង្កជាគ្រោះថ្នាក់
ប្រភព៖ Sabay