ខ្មែរប៉ុស្ដិ៍ Close

គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឱ្យសហភាពអឺរ៉ុប ពិចារណាប្រកបដោយយុត្តិធម៌ជូនកម្ពុជា ចំពោះបញ្ហា EBA

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកសារ 36
គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឱ្យសហភាពអឺរ៉ុប ពិចារណាប្រកបដោយយុត្តិធម៌ជូនកម្ពុជា ចំពោះបញ្ហា EBA គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឱ្យសហភាពអឺរ៉ុប ពិចារណាប្រកបដោយយុត្តិធម៌ជូនកម្ពុជា ចំពោះបញ្ហា EBA

គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយផ្ញើជូនសហភាពអឺរ៉ុប ឱ្យធ្វើការពិចារណាប្រកបដោយភាពយុត្តិធម៌ជូនកម្ពុជា ពាក់ព័ន្ធនឹងបញ្ហា ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ។

សេចក្តីថ្លែងការណ៍របស់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ បានធ្វើឡើងខណៈដែលសហភាពអឺរ៉ុបត្រៀមនឹងចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ថាតើត្រូវដកប្រព័ន្ធគ្រោះពន្ធ EBA ពីកម្ពុជា ឬយ៉ាងណា។

គណបក្សសញ្ជាតិកម្ពុជា បានគូសបញ្ជាក់ថា មួយរយៈពេលកន្លងមកនេះ ជាពិសេសនៅពេលដំណើរការនីតិវិធីដកហូតប្រព័ន្ធភាពអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA) របស់សហគមន៍អឺរ៉ុប មកលើទំនិញកម្ពុជាខិតជិតមកដល់ គណបក្សសញ្ជាតិកម្ពុជា សង្កេតឃើញថា ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងជនជាប់ចោទ កឹម សុខា ជាមេខ្លោង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការប្រឆាំង ​និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បានកំពុងញុះញង់ ដោយអគតិមកលើសភាពការណ៍ពិតនៅកម្ពុជា ដល់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ដោយលើកហេតុផលថា កម្ពុជារំលោភសេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺជាការកំពុងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍រួមរបស់កម្ពុជា និងសហគមន៍អឺរ៉ុប ដែលបានខិតខំប្រឹងប្រែង កន្លងមក។

ពាក់ព័ន្ធនឹងបញ្ហានេះ គណបក្សសញ្ជាតិកម្ពុជា បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំសហគមន៍អឺរ៉ុប ឱ្យធ្វើការពិចារណាប្រកបដោយភាពយុត្តិធម៌ មកលើកម្ពុជា ដូចសេចក្តីថ្លែងការណ៍ខាងក្រោមនេះ៖